ភាសា :
ព័ត៍មាន » 
slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1
អង្គការ CICR
អារម្មណ៍កថា
 
 

 

ជាបឋមយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការមកទស្សនាសារមន្ទីឯកសាររូបភាពប្រវត្តិសាស្រ្តកម្ពុជា។ សារមន្ទីនេះត្រូវបានសម្ភោធបើកឲ្យដំណើរការនៅខែឆ្នូឆ្នាំ២០១៣។

រឿងរ៉ាវដែលបានលើកឡើងដើម្បីប្រាប់ដល់មនុស្សជំនាន់ក្រោយនៅទីនេះគឺជារឿងរ៉ាវជីវិតពិតរបស់លោក លឹម សារ៉ម។ គាត់ត្រូវបានគេបង្ខំឲ្យធ្វើការជាជំនួយការនៅក្នុងគុករបស់ប៉ុលពត ដែលធ្វើឲ្យគាត់បានឃើញ នូវការសម្លាប់មនុស្សយ៉ាងសាហាវយង់ឃ្នងបំផុត។
 


 

ចំពោះរូបគាត់ផ្ទាល់ ត្រូវបានគេធ្វើទារុណកម្មយ៉ាងវេទនា ហើយរិះនឹងត្រូវបានគេសម្លាប់ចោល។ ជាសំណាងល្អគាត់បានរួចផុតពីការសម្លាប់ម្តងហើយម្តងទៀត។ នេះគឺជារឿងរ៉ាវពិតដែលមិនគួរកើតមានឡើង។ យើងខ្ញុំទាំងអស់គ្នានៃអង្គការ Caring for Indochinese Refugees មានបំណងបង្សល់ទុករឿងរ៉ាវទាំងនេះដល់ប្រជាជនកម្ពុជាជំនាន់ក្រោយក៏ដូចជាមនុស្សក្នុងលោកទាំងមូល។

 

យើងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនជប៉ុន អនិកជនខ្មែរនៅប្រទេសជប៉ុន អ្នកសាព័ត៌មានជាពិសេសដល់ព្រះតេជគុណ លាច លាង ព្រះចៅអធិការវត្តទេពពោធិវង្ស ហៅវត្តថ្មី ដែលបានផ្តល់ទីតាំងសម្រាប់ការសាងសង់អគារនេះ។

ដៃគូទាំងអស់