ភាសា :
ព័ត៍មាន » 
slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1
ទស្សនៈវិស័យរប់សក្រុមហ៊ុន

ដោយធ្លាប់បានឆ្លងកាត់កុមារភាពដ៏ទុគត៌ លំបាកលំបិន និងដោយធ្លាប់បានឆ្លងកាត់យុវវយ័ប្រកបដោយអារម្មណ៍មោះមុតក្នុងការតស៊ូប្រយុទ្ធទៅនឹងភាពខ្វះខាតខ្លាំង លោក ព្រហ្ម សាគុណ បានបង្កើតឩកាសការងារដ៏ពិសេសមួយនៅក្នុងក្រុមហ៊ុននេះ ។

ក្រុមហ៊ុននឹងព្រមទទួលយកនូវបុគ្គលិកស្មគ្រ័ចិត្តរូបណា ដែលស្ថិតក្នុងជីវភាពក្រីក្រ ហើយមានឆន្ទះត្រូវការចំណេះដឹង និងចំណេះធ្វើដោយផ្ទាល់ តែមិនមានបទពិសោធន៍ការងារសោះ ដើម្បីយកមកបង្ហាត់បង្រៀនក្នុងអំឡុងពេលសមស្របណាមួយ រហូតមានសមត្ថភាពគ្រប់គ្រាន់អាចក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុន ។ សូមអានពត៌មានលំអិតបន្ថែមទៀតក្នុងទំពរ័ “ឩកាសការងារ” ក្នុងគេហទំពរ័នេះ ។

រីឯវិសយ័ពាណិជ្ជកម្មវិញ មានផ្នែកខ្លះដែលដូចទៅនឹងទស្សនវិសយ័របស់ក្រុមហ៊ុនសៀមរាបស៊ីធីលែនដែរ គឺថា រ៉ូយ៉ាល់អវតារ បានបង្កើតតំបន់អភិវឌ្ឍន៍ជាច្រើនកន្លែងទៅលើដីមានស្រាប់ ដែលត្រូវបានផ្តល់សិទ្ធិអភិវឌ្ឍន៍យ៉ាងពេញលេញក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រៅពីនោះអ្វីដែលជាមាគារ៌ឯកសំរាប់ក្រុមហ៊ុនគឺ៖ ផលិតផលថ្នាំលាបដែលនាំចូលពីប្រទេសអេស៉្បាញ - សេវាកម្មបោះពុម្ពដែលពាក់ពន្ធ័នឹងវិសយ័ទេសចរណ៍ - សិប្បកម្មទឹកពិសារបរិសុទ្ធទ្រង់ទ្រាយធំ -ទេសចរណ៍អន្តរជាតិ ។

រ៉ូយ៉ាល់អវតារបានកំណត់និយមន័យខ្លួនឯងថាជាកំពូលអ្នកច្នៃប្រឌិតឈានមុខគេក្នុងវិស័យពាណិជ្ជកម្ម និងជំនួញ ព្រោះតែម្ចាស់ក្រុមហ៊ុនមួយនេះមិនដែលទទួលស្គាល់នូវពាក្យថា “ទាល់គំនិត” ឬ “រីងស្ងួតគំនិត” ក្នុងការបង្កើតថ្មីឡើយ ។ រ៉ូយ៉ាល់អវតារ បានស្ថាបនាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងគ្រប់គំរោងអាជីវកម្មទាំងអស់ តាមរយ:សមិទ្ធិផលនានាដែលលោក ព្រហ្ម សាគុណ ធ្លាប់បានដើរតួជាអ្នកផ្តល់ប្រឹក្សាក្នុងការច្នៃប្រឌិតថ្មី និងជាអ្នកចង្អុលបង្ហាញទិស ក្នុងការឈានឆ្ពោះទៅរកភាពជោគជ័យដ៏ពិតប្រាកដ ក្នុងរយ:កាលកន្លងមក ចំពោះអ្នកវិនិយោគផ្សេងៗទាំងខ្មែរនិងបរទេស ដែលផ្ទុយពីបណ្តាអ្នកប្រឡូកក្នុងពិភពជំនួញភាគច្រើនដែលនិយមនាំគ្នា ចម្លងពីគ្នាទៅវិញទៅមកអំពីគំនិតច្នៃប្រឌិតដែលទទួលបានជោគជយ័ស្រាប់។

ស្ថាបនិករបស់ក្រុមហ៊ុនរ៉ូយ៉ាល់អវតារ តែងតែចងចាំជានិច្ច នូវគោលគំនិតដ៏អស្ចារ្យមួយក្នុងវិសយ័ជំនួញ គឺ “ការបង្កើតតំរូវការថ្មី ដើម្បីឈានឆ្ពោះទៅរកការ បង្កើតផលិតផលថ្មី ក្នុងទីផ្សារថ្មី” ជានិច្ច។ ហើយក៏អាចរាប់ថា វាជាការចូលរួមចំណែក ទោះបីជាក្នុងចំរៀកដ៏តូចណាមួយក៏ដោយ ដើម្បីលើកកំពស់ឩកាសការងារក្នុងស្រុក និងជាកត្តាលីករមួយទៀត ដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសជាតិឲ្យឈានឆ្ពោះទៅមុខបានមួយកំរិត ក្នុងល្បឿនដ៏សមស្របមួយគួរជាទីមោទន:។

ជាថ្មីម្តងទៀត តំណាងឲ្យស្ថាបនិកក្រុមហ៊ុនរ៉ូយ៉ាល់អវតារ យើងខ្ញុំដែលជាក្រុមការងារស្នូល សូមថ្លែងអំណរគុណជាពន្លឹកដល់អតិថិជនទាំងអស់ ទាំងចាស់និងថ្មី ដែលបានផ្តល់ជំនឿចិត្តយ៉ាងមុតមាំដល់ក្រុមហ៊ុនយើងខ្ញុំតាំងពីដើមរៀងមក។ និងសូមអរគុណយ៉ាងក្រៃលែងដល់គ្រប់មិត្តអ្នកអានទាំងឡាយណាដែលបានផ្ទៀងអាននូវពាក្យពេចន៍រៀបរាប់របស់យើងខ្ញុំក្នុងទំពរ័នេះ តាំងពីដើមដល់ចប់។

សូមជូនពរដល់ប្រិយមិត្ត និងអតិថិជនគ្រប់ៗរូបឲ្យជួបប្រទះតែនឹងជយ័ជំនះគ្រប់ភារកិច្ច និងសេចក្តីប៉ងប្រាថ្នានានាក្នុងជីវិត។

 

ពីក្រុមការងារ រ៉ូយ៉ាល់អវតារ
ដៃគូទាំងអស់